លោកជំទាវ មិថុនា ភូថង អញ្ជើញចុះពិនិត្យសកម្មភាពរៀបចំសោភណ្ឌភាព ត្រង់​ចំណុច​ផ្លូវ​បំបែកស្រែអំបិល​ នៃខេត្តកោះកុង​


ថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំសោភណ្ឌភាព ត្រង់​ចំណុច​ផ្លូវ​បំបែកស្រែអំបិល​ នៃខេត្តកោះកុង​។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត សូមអោយលោកអភិបាលស្រុកស្រែអំបិល និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការ ជួយសម្របសម្រួលការងារអោយបានល្អ ដើម្បីអោយការងារទាំងនេះ សម្រេចបានជោគជ័យ តាមការគ្រោងទុក៕