រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រឹក្សាជាតិនៃកាយរឹទ្ធិជាតិកម្ពុជាលើកទី១ សម្រាប់អាណត្តិទី៣ ដើម្បីឱ្យកិច្ចប្រជុំនេះដំណើរការទៅដោយរលូនស្របសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ៍ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕