រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី២


រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី២ ដែលប្រារព្ធធ្វើនៅវត្តទួលសូភី ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក គង់ ផាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង៧ តំណាងអង្គការសង្គមស៊ីវិល អាជីវករ ពាណិជ្ជករ សិប្បករ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣០០នាក់។