ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២


ព្រឹកថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ពិធីនេះបានរៀបចំនៅសាលាបឋមសិក្សាក្រាំងលាវ ភូមិក្រាំងលាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ៕