មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី កំពុងបន្តអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៩៨ ហិកតា


មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី កំពុងបន្តអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៩៨ ហិកតា ក្នុងឃុំប៉ុង ស្រុកវើនសៃ ។ ការអន្តរាគមន៍នេះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី ០៥ ខែវិច្ឆិកា ហើយមកដល់ពេលនេះ ផ្ទៃដីជាច្រើនហិកតា ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។

សូមបញ្ជាក់ជូនថា ផ្ទៃដីដំណាំស្រូវខ្វះទឹកខាងលើ ប្រជាកសិករទើបធ្វើការបង្កបង្កើនផលនៅដើមខែកញ្ញាកន្លងទៅ បន្ទាប់ពីតំបន់នោះ រងការវាយប្រហារដោយទឹកជំនន់ ។ ដោយសារការខកខានពុំបានទទួលទឹកភ្លៀងជាច្រើនសប្តាហ៍នាចុងរដូវវស្សានេះ បានធ្វើឲ្យស្រែស្រូវនៅតំបន់នោះរងផលប៉ះពាល់ដោយសារខ្វះទឹក ។