សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្នងការដ្ឋានរាជធានីភ្នំពេញ និងសភាពការណ៍សន្តិសុខនៅរាជធានីភ្នំពេញ


នាព្រឹកថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្នងការដ្ឋានរាជធានីភ្នំពេញ និងសភាពការណ៍សន្តិសុខនៅរាជធានីភ្នំពេញ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។