មន្ទីរធនធានទឺក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពដល់ស្រូវកសិករ ដែលកំពុងត្រូវការទឹក ចំនួន ៣១៥ ហិកតា


មន្ទីរធនធានទឺក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពដល់ស្រូវកសិករ ដែលកំពុងត្រូវការទឹក ចំនួន ៣១៥ ហិកតា នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ការអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពជូនកសិករនេះ គឺប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ដើម្បីកាយប្រឡាយភ្ជាប់ចរន្តទឹកពីអូរដូនតា ០១ ខ្សែ ប្រវែង ១.៣០០ ម និងដំណើរការម៉ាស៊ីនបូមទឹកធុនតូច ( ១៦ សេះ ) ចំនួន ០៤ គ្រឿង ដើម្បីបូមបញ្ជូនទឹកពីអូរដូនតា តាមប្រឡាយដែលបានស្តាររួច ទៅកាន់ដីស្រែស្រូវដែលកំពុងមានតម្រូវការ ។ ការងារនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ០៩ ខែវិច្ឆិកា ហើយមកដល់ពេលនេះ ស្រូវត្រូវការទឹកខាងលើជាច្រើនហិកតា ត្រូវបានស្រោចស្រពជាបន្តបន្ទាប់ ។

ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។