ប្រមុខរាជរដ្ឋាភិបាលសរសើរអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធដែលធានា សន្ដិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ


 
ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បង្កលក្ខណៈងាយ ស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុង ការធ្វើបុណ្យទាន និងការដើរកម្សាន្ដប្រកបដោយ សន្ដិសុខល្អ និងមានសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ ភ្ជុំបិណ្ឌ កន្លងមក។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៦ ខែតុលានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះការយកចិត្តទុកដាក់ ក្នុងការពារ សន្ដិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។
សម្ដេចតេជោបានសម្ដែងការរីករាយដោយសារតែប្រជាពលរដ្ឋបានទៅធ្វើបុណ្យទាន និងការដើរកម្សាន្ដ គ្រប់ទីកន្លែងប្រកបដោយភាពសប្បាយរីករាយ ដោយសារតែប្រទេស មានសន្ដិភាពគ្រប់គ្រាន់ ពេញលេញ និងមានហេដ្ឋារចនាសម្ព័ន្ធបានតភ្ជាប់ពីខេត្ដមួយទៅខេត្ដមួយគ្រប់ទិសទី ប្រជាជនមានមធ្យោ បាយធ្វើដំណើរ និងប្រាក់ចំណូលគ្រប់គ្រាន់ក្នុងធ្វើបុណ្យទាន ការជួបជុំបងប្អូន ញាតិមិត្ដ និងការដើរ កម្សាន្ដគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងសមត្ថកិច្ចការពារនៅគ្រប់ ទីកន្លែងតាមទីវត្ដអារាម និងតាមដងផ្លូវ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ មកធ្វើបុណ្យទាន និងថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ។
ឯកឧត្តមបានឱ្យដឹងទៀតថា សម្រាប់ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាពេលខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ គ្រោងត្រៀមកម្លាំងជាច្រើនរាប់ពាន់នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ធានាបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្ដថា ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក នាខែវិច្ឆិកាខាងមុខ សាលារាជធានីភ្នំពេញ គ្រោងដាក់ពង្រាយកម្លំាងដើរល្បាត និងដាក់ប៉ុស្តិ៍យាម២៤ម៉ោង លើ២៤ម៉ោង ជុំវិញបរិវេណប្រារព្ធពិធី និងក្រៅបរិវេណកន្លែងប្រារព្វពិធី។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា ការបង្កើនកម្លំាងការពារសន្តិសុខនេះ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍បទល្មើសព្រហ្មទណ្ឌ បទល្មើសឧក្រឹដ្ឋ ការបង្កចលាចល និងឧប្បទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ខណៈដែលព្រះរាជពិធីបុណ្យនេះ មានមនុស្សចូលរួមច្រើនងាយ ប្រឈមនឹងរងគ្រោះថ្នាក់កើតឡើងច្រើនជាយថាហេតុ។
ឯកឧត្តមបានលើកឡើងថា ការបង្ករឱ្យមានភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាព
ជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជ ពិធីបុណ្យអុំទូកខាងមុខនេះគឺបានបង្ហាញថាកម្ពុជាមានស្ថិរភាព
នយោបាយ មានសន្តិភាពល្អប្រសើរ ពុំមានវិបត្តិណាមួយដែលនាំឱ្យ ជីវភាពសង្គមបាត់បង់ ភាពប្រក្រតី នោះឡើយ៕

s07-10-2016-1

s07-10-2016-4

s07-10-2016-2

s07-10-2016-3