ក្រសួងបរិស្ថានគ្រោងបិទការនាំចូលផលិតផលថង់ប្លាស្ទិកមួយចំនួនដើម្បីគាំពារបរិស្ថាន


រដ្ឋមន្រ្តីក្រសួង បរិស្ថានឯកឧត្តម សាយ សំអាល់ នៅក្នុងវេទិកានិពន្ធនាយក ស្ដីពីការរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីការការពារបរិស្ថាននៅកម្ពុជា និងតំបន់ទន្លេមេគង្គ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះបានមាន ប្រសាសន៍ថា ក្រសួងកំពុងពិភាក្សា និងពិចារណាបិទការនាំចូលផលិតផល ថង់ប្លាស្ទិកមួយចំនួនដែលបង្កផលប៉ះពាល់ ប្រយោជន៍គាំពារបរិស្ថាន នៅកម្ពុជា ។ ថ្លែងប្រាប់ក្រុមអ្នកសារ ព័ត៌មានឯកឧត្តម សាយ សំអាល់ បានឲ្យដឹងថា “ឥឡូវហ្នឹងយើងកំពុងតែពិនិត្យមើល បើយើងទៅរកដំណោះស្រាយក្រោយបញ្ហាដែលកើតឡើង ថង់ប្លាស្ទិកហ្នឹងវាមានស្រួល មានតម្លៃថោកអាច ប្រើប្រាស់ បាន ចឹងអាស្រ័យលើការយល់ដឹករបស់ប្រជាពលរដ្ឋ បើយើងឈប់ប្រើថង់ប្លាស្ទិកទាំងអស់គ្នាយើងអាចកាត់បន្ថយបាន ប៉ុន្ដែជម្រើសទីពីរ ថាតើប្រភេទថង់ប្លាស្ទិក ប្រភេទណាដែលយើងគួរអាចបិទមិនឲ្យនាំចូលតែម្ដង កាលណានាំចូលបង្ក ឲ្យមានសំណល់ប្លាស្ទិក ចឹងយើងកំពុងតែពិនិត្យ មើលឲ្យបានហ្មត់ចត់ ពីព្រោះអាចប៉ះពាល់ ដល់ជីវភាព របស់ប្រជាពលរដ្ឋ” ។ លោកបានបន្ថែមទៀតថា យើងត្រូវតែពិនិត្យឲ្យបានច្បាស់មែនទែន ពីព្រោះថា នៅពេលដែលដាក់វិធានការទៅហើយ ធ្វើឲ្យប៉ះពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋនោះក៏មិនមានប្រសិទ្ធភាពដែរ ហើយគម្រោងបិទផលិតផល ប្លាស្ទិកនោះ គឺជាប្រភេទប្លាស្ទិក ដែលកប់នៅក្នុងដីបានយូរ មិនងាយរលាយ ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា ប្លាស្ទិកជាសំណល់មិនងាយរលាយ ហើយបើធ្លាក់ចូលទៅដល់ក្នុង ទន្លេ ឫសមុទ្រវិញ នឹងបណ្ដាលឲ្យកើតជាពពុះទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ សោភ័ណភាពបរិស្ថាន ។ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននេះដដែល លោកបានជំរុញឲ្យសាលារាជធានី ប្រគល់ភារកិច្ច និងថវិកា ដើម្បីគាំពារបរិស្ថានទៅតាមខណ្ឌ ពីព្រោះខណ្ឌស្ថិតនៅជាប់នឹង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែម្ដង ។ លោកសង្ឃឹមថា សាលារាជធានីនឹងធ្វើការងារនេះ ឲ្យបានលឿន ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានកម្ពុជា មានសោភ័ណភាពល្អប្រសើរ៕

14484995_1292440240798092_9090833637061018694_n

14523016_1292440244131425_3143863786925770832_n

s-al-06-09-2016-2

s-al-06-09-2016-3

s-al-06-09-2016-4

14600980_1292440380798078_6033260674634384010_n

14563474_1292440354131414_2919972779535517514_n