ក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សា ដើម្បីលើកគម្រោងសាងសង់សំណង់ស្ទាក់ទឹក អូរឆ្នេស


ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សា ដើម្បីលើកគម្រោងសាងសង់សំណង់ស្ទាក់ទឹក អូរឆ្នេស ស្ថិតក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គម្រោងសាងសង់សំណង់ស្ទឹងទឹក អូរឆ្នេស នេះ គឺក្នុងគោលបំណងដើម្បីស្ទាក់ទឹកអូរ សម្រាប់បង្ហូរស្រោចស្រពដីស្រែកសិករនៅក្នុងតំបន់ដែលមានការខ្វះខាតទឹក នៅពេលជួបគ្រោះរាំងស្ងួត ។