មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿងទៀត ដើម្បីទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់កសិករ


នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកធុនមធ្យម ( ៦៥ សេះ ) ចំនួន ០១ គ្រឿងទៀត ដើម្បីទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់កសិករ ដែលកំពុងមានតម្រូវការទឹក ចំនួន ១៥០ ហិកតា នៅក្នុងភូមិម្សៅ និងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ។