ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលត្រូវបានតែងតាំងថ្មី


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលត្រូវបានតែងតាំងថ្មី និងការត្រៀមរៀបចំចូលរួមមិទ្ទិញមហាជនអបអរសាទរ ខួមអនុស្សាវរីយ៍លើកទី៤០ (២ធ្នូ១៩៧៨-២ធ្នួ២០១៨) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងមុខងារសាធារណៈ។