នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក Gunnar Fors ទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធី FACT នៃវិទ្យាស្ថានសភាកម្ពុជា(PIC) ដើម្បីពិភាក្សាស្តីពី ការផ្តល់ជំនួយ និងការគាំទ្ររបស់សភាស៊ុយអ៊ែត សម្រាប់ការកសាងនៃវគ្គបណ្តុះបណ្តាល PBO របស់វិទ្យាស្ថានសភាកម្ពុជានាពេលខាងមុខ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕
ឯកឧត្តម ជា ជេដ្ឋ និងឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក Gunnar Fors ទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធី FACT នៃវិទ្យាស្ថានសភាកម្ពុជា(PIC)
