លោកជំទាវ ជិន សុងីម អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំបានកាម


នារសៀលថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ លោកជំទាវ ជិន សុងីម តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំបានកាម ស្រុកព្រៃកប្បាស និងតំណាងប្រជាពលរដ្ឋ ក្នុងគោលបំណងស្វែងយល់លទ្ធផល និងវឌ្ឍនភាប្រែប្រួលក្រោយរៀបចំវេទិកាថ្នាក់ខេត្តនៅខេត្តតាកែវកន្លងមក នៅសាលាឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកជំទាវ ក៏បានចុះពិនិត្យមើលស្រះទឹកចំនួនពីរកន្លែង ដែលអាជ្ញាធរ និងតំណាងប្រជាពលរដ្ឋ សំណូមពរឲ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ជួយស្តា។