នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់ហេតុពិភាក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ ជាមួយលោកបណ្ឌិត អុីតូ មិមបេអុិ ( Dr. Ito Mimpei ) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ( ប្រទេសជប៉ុន )។
អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកំណត់ហេតុពិភាក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ
