(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន បានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ជាង ២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០នេះ បើទោះបីជាប្រឈមនឹងការរីករាលដាលដោយសារកូវីដ១៩ ក៏ដោយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមេសានេះ។
យោងទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) ក្នុងរយៈពេល ២ខែដំបូងដើមឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជាទៅជប៉ុនសម្រេចបាន ២៦៩លានដុល្លារ កើនឡើង ២,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕