កម្ពុជា-ជប៉ុន ​ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឲ្យបានជាង​ ២ពាន់លានដុល្លារ ​ក្នុង​ឆ្នាំ​២០២០នេះ ​ទោះបីប្រឈមនឹងកូវីដ១៩​


(ភ្នំពេញ)៖ កម្ពុជា-​ជប៉ុន​ បាន​ប្តេជ្ញា​បង្កើនទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់ជាង ២ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០នេះ បើទោះបី​ជា​ប្រឈម​នឹង​ការរីករាល​ដាល​​ដោយសារ​កូវីដ​១៩ ​ក៏ដោយ​។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមេសានេះ។

យោងទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (Jetro)​ ក្នុងរយៈពេល ២ខែដំបូងដើមឆ្នាំ២០២០នេះ ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​សម្រេច​បាន ២៦៩លានដុល្លារ កើនឡើង​ ២,៤ភាគរយ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕