ព្រំដែនភ្នំដី ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦ ភាគីថៃ បានបើកច្រកទ្វារព្រំដែន ដើម្បីធ្វើការនាំទំនិញចូល-ចេញ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មទ្វេរភាគី នេះបើតាមការឲ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្នុងការចេញ ចូលទំនិញ បានកំណត់ដូចជា ថៃនាំចូលមកកម្ពុជា នូវសត្វជ្រូករស់ រីឯកម្ពុជានាំចេញទៅថៃ មាន គ្រាប់ពោត ចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស។