(ភ្នំពេញ)៖ ឯកឧត្តម សួស យ៉ារ៉ា ជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP លើកទី៣៥ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហូហ្សេ ដឺ វេណេស្សា ស្ថាបនិកនិងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP និងឯកឧត្តម ជុង អ៊ីយ៉ុង ជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP ផងដែរ។
ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា នៅក្នុងបរិបទនៃការប្រជែងអំណាចដ៏ខ្លាំងនេះ «វប្បធម៌ការទូត មានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងជំរុញលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជំទាវកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា តំបន់របស់យើង ស្ថិតនៅចំណុចប្រសព្វមួយរួចហើយ បើទោះបីជាមិនទាន់ស្ថិតនៅចំណុចដែលគ្រោះថ្នាក់នៅឡើយ។ ការប្រជែងផ្នែកភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជា។ សន្តិភាព និងស្ថិរភាព គឺស្ថិតនៅក្នុងភាពប្រថុយប្រថានប្រកបដោយគ្រោះថ្នាក់។ សណ្តាប់ធ្នាប់ពិភពលោក ដែលលេចឡើងថ្មី គឺកំពុងលេចរូបរាងឡើងកាន់តែច្បាស់ ជាមួយនឹងការផុសឡើងនៃរដ្ឋចម្រុះ និងតួអង្គជាច្រើនដទៃទៀត មិនមែនជារដ្ឋ។ ទាំងអស់នេះ គឺជាការផុសឡើងជាធម្មជាតិនៃនយោបាយសកលលោកនានា ដែលមានភាពស្មុគស្មាញជាងពេលណាៗទាំងអស់។ សន្តិភាព និងស្ថិរភាពនៃតំបន់របស់យើងក៏ស្ថិតក្នុងភាពគ្រោះថ្នាក់ដែរ។
ក្នុងសន្ទរកថា ឯកឧត្តម សួស យ៉ារ៉ា បានបន្ថែមថា «ក្នុងបរិបទនៃការកើនឡើងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើននេះ ទាមទារឲ្យ ICAPP បង្កើនសាមគ្គីភាពរបស់យើងទ្វេដង ដើម្បីធានារក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ និងជំរុញវិបុលភាពរួមគ្នា។ តាមទស្សនៈរបស់ខ្ញុំ វិធីមួយដើម្បីសម្រេចគោលបំណងរបស់យើង គឺពង្រឹងប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើច្បាប់ ប្រកបដោយភាពបើកចំហ និងបរិយាប័ន្ន ព្រមទាំងច្រានចោលចិត្តគំនិតនៃសង្គ្រាមត្រជាក់ និងល្បែង zero-sum»។
ឯកឧត្តម សួស យ៉ារ៉ា ក៏បានជម្រាបជូនអង្គប្រជុំថា ប្រទេសកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅឆ្នាំនេះ។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់មេដឹកនាំនៃទ្វីបទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈគ្នា និងធ្វើការរួមគ្នា ដើម្បីពង្រឹងពហុភាគីនិយម សម្រាប់កំណើនរួមគ្នា ស្របពេលពន្លឿនការជំរុញឲ្យឆ្ពោះទៅរកការងើបឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់មាំ នៅក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។ នៅឆ្នាំក្រោយប្រទេសកម្ពុជា គ្រោងនឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ហើយឯកឧត្តមសម្តែងសេចក្តីសង្ឃឹមថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC នឹងត្រូវបានអញ្ជើញជាអ្នកសង្កេតការណ៍ ឬភ្ញៀវកិត្តិយស។
ជាមួយនឹងការលើកឡើងខាងលើនេះ ឯកឧត្តម សួស យ៉ារ៉ា ក៏បន្ថែមថា ICAPP គួរតែចូលរួមយ៉ាងសកម្មបន្ថែមទៀត នៅក្នុងយន្តការពហុភាគី ដូចជាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) អាស៊ាន (ASEAN) អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការគណបក្សនយោបាយពិភពលោកផ្សេងទៀត ក៏ដូចជា អង្គការសហប្រជាជាតិ ដើម្បីជំរុញគុណប្រយោជន៍គោលនយោបាយរបស់យើង តាមរយៈការកសាងភាពជាដៃគូស្ថាប័ន។ វត្តមាននិងរូបភាពរបស់ ICAPP នៅវេទិកាពហុភាគីទាំងនេះ មានសារៈសំខាន់ណាស់៕
The CPP Attends the Meeting of ICAPP Standing Committee, Raising the Crucial Role of Maintaining Peace and Promoting Sustainable Development
(Phnom Penh): His Excellency Sou Yara, General Director of Asian Cultural Council and Member of Parliament, represents H.E. KHUON Sudary, Vice-President of the ICAPP Standing Committee, Vice-Chairwoman of the National Assembly attends at the 35th Meeting of ICAPP Standing Committee via Video Conference held on 21 April 2021.
The meeting was chaired by Honourable Jose De Venecia, Founder of ICAPP and Co-Chairman of the ICAPP Standing Committee, Honourable Chung Eui-yong, Co-Chairman of ICAPP Standing Committee and other members of the Standing Committee.
In his speech, H.E. Sous Yara emphasises that in the context of intense power rivalries, cultural diplomacy has a crucial role in maintaining peace and promoting sustainable development. He said, “Our region is at an inflection point, if not yet at a tipping point.
Geopolitical rivalry is getting more complex and uncertain. The unfolding new World Order is getting more fluid and, together with emerging multiple state and non-state actors, the emerging nature of global politics is getting more complex than ever. Peace and stability of our region are at stakes. In such a context of rising risks and uncertainties require that ICAPP double down on our solidarity to maintain international peace and stability, and advance shared prosperity”.
One way to achieve this objective is to strengthen an open, inclusive, and rules-based multilateralism and reject zero-sum game. Cambodia is the chair of the 13th Summit of the Asia-Europe Meeting (ASEM) this year. It will be a great opportunity for the leaders of both continents to exchange views and work together to strengthen multilateralism for shared growth, while advancing sustainable, inclusive, and resilient recovery in the post-pandemic era.
H.E. Suos Yara also stressed that “ICAPP should further engage proactively in multilateral mechanisms such as ASEM, ASEAN, Shanghai Cooperation Organisation (SCO) and other world political party organisations as well as the UN to leverage our policy impacts through institutional partnership building. Our presence and visibility at these multilateral platforms do matter.”



