សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃស្អែកនេះតទៅ ពោលគឺនៅថ្ងៃទី ១ ខែមេសា នេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ខែដល់គ្រូបង្រៀនបឋមសិក្សាយ៉ាងតិចបំផុត ៨០ ម៉ឺនរៀល។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលរូបនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំប្រចាំឆ្នាំ ២០១៥ និងដាក់ទិសដៅការងារឆ្នាំ ២០១៦ ។
ស្របពេលដែលប្រកាសដំឡើងប្រាក់ខែបែបនេះ សម្តេច ហ៊ុន សែន ក៏លើកឡើងថា រដ្ឋាភិបាលកំពុងគិតគូរ ដើម្បីបង្កើនប្រាក់ចូលនិវត្តន៍របស់គ្រូដែលបានចូលនិវត្តន៍តាំងពីពេលបានប្រាក់ខែតិច។
សម្តេច ហ៊ុន សែន ប្រកាសថា ចាប់ពីស្អែកទៅ ប្រាក់ខែគ្រូបឋមសិក្សា ៨០មឺុនរៀល
