សម្តេច ហ៊ុន សែន ប្រកាសថា ចាប់ពីស្អែកទៅ ប្រាក់ខែគ្រូបឋមសិក្សា ៨០មឺុនរៀល


សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រកាសថា ​ចាប់ពីថ្ងៃស្អែកនេះតទៅ ពោលគឺនៅថ្ងៃទី ១ ខែមេសា នេះ រដ្ឋាភិបាល​នឹងផ្តល់​ប្រាក់ខែដល់​គ្រូបង្រៀនបឋម​សិក្សា​យ៉ាងតិច​បំផុត​ ៨០ ម៉ឺនរៀល។ ការប្រកាសរបស់​ប្រមុខរដ្ឋាភិបាល​រូប​នេះ ធ្វើឡើង​នៅក្នុង​ពិធីបិទសន្និបាត​បូក​សរុប​ការងារ​អប់​រំ​ប្រចាំ​ឆ្នាំ ២០១៥ និង​ដាក់​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៦​ ។
ស្រប​ពេល​ដែល​​ប្រកាស​ដំឡើង​ប្រាក់​ខែ​បែបនេះ សម្តេច ហ៊ុន សែន ក៏​លើកឡើងថា ​រដ្ឋាភិបាល​​កំពុងគិតគូរ ដើម្បីបង្កើន​ប្រាក់​ចូល​និវត្ត​ន៍​របស់​គ្រូ​ដែល​បាន​ចូល​និវត្តន៍តាំង​ពីពេល​បាន​ប្រាក់​ខែ​តិច​។​