នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណ:ទាក់ទងការបរទេស បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភា:សិក្សាសានតុងផត ជូនផ្ទះយុវជនដេីម្បីមិត្តភាពកម្ពុជា-ចិន នៅសណ្ឋាគារ Raffle។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានអនុញ្ញាតឱ្យឯកឧត្តម Zhen Zharong សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍បក្សកុម្មយនីស្តចិនប្រចាំខេត្តសានតុង និងជាលេខាបក្សខេត្តឈីងតាវ ជួបសម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៥ ដេីម្បីអនុវត្តនូវកុងសង់សុីសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជន និងយុវជននៃប្រទេសទាំងពីរ ជាពិសេសតាមផ្ទះយុវជនដេីម្បីមិត្តភាពកម្ពុជាចិន សំដៅចូលរួមក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។