ល្ងាចថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេង ម៉េងហុង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានលេខាធិកាដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ និងលើកទិសបន្តរបស់លេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ផ្សព្វផ្សាយស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បន្តផ្សព្វផ្សាយអនុសាសន៍ដ៏ថ្លៃថ្លាររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ស្ដីពីការចូលរួមជាថវិកា សម្ភារឧបត្ថមដល់កងទ័ពនៅជួរមុខ ដើម្បីបង្ហាញពីភាពរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោក ឈឹម ស៊ាងលី អនុប្រធានលេខាធិការដ្ឋាន បានអានរបាយការណ៍ស្វាគមន៍ របាយការណ៍ប្រចាំខែ នៃលេខាធិការដ្ឋាន និងបានលើកឡើងពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជាការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំយកសុខសន្តិភាពពេញលេញជូនជាតិកម្ពុជា។
ជាកិច្ចបន្ទាប់ លោក ជុំ តារា អនុប្រធានលេខាធិការដ្ឋាន បានផ្សព្វផ្សាយសេចក្តីកំណត់ ស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់ក្រុមការងារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ពិសេសលើការងារបណ្ដាញផ្សព្វផ្សាយសង្គម ដូចជា Block, Hide all, Unfollow, Reports ដែល Posts ដែលគាំទ្រគោលនយោបាយគណបក្សប្រឆាំង បញ្ហាព្រំដែន កម្ពុជា ថៃ។
លោក ចាន់ សុជា អនុប្រធានលេខាធិការដ្ឋាន បានផ្សព្វផ្សាយអនុសាសន៍ដ៏ថ្លៃថ្លាររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ស្ដីពីការចូលរួមជាថវិកា សម្ភារឧបត្ថមដល់កងទ័ពនៅជួរមុខ ដើម្បីបង្ហាញពីភាពរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។
ឯកឧត្តម យី ម៉ៅ អនុប្រធានប្រធានលេខាធិការដ្ឋាន បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន។
ឯកឧត្តម សេង ម៉េងហុង ប្រធានអង្គប្រជុំ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម សុខ សូកេន សមាជិគគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ជូនចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាលេខាធិកាដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង។ លើសពីនេះទៅទៀត ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាលេខាធិកាដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារលេខាធិកាដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងថវិកា សំដៅរួមចំណែកក្នុងការកសាង កម្លាំង លើកកម្ពស់ស្មារ តីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។
នៅក្នុងនោះដែរ ឯកឧត្តមប្រធាន ក៏បានព្វផ្សាយស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាលេខាធិការដ្ឋានទាំងអស់ផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ ហើយដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្ស ត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕


























