ក្នុងឱកាសអញ្ជើញចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកលឆ្នាំ២០២៦ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេភាគី ជាមួយលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងទាំងពីរ។
ក្នុងជំនួបទ្វេភាគីនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន គោលបំណងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើ ការកសាងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការជាដើម៕

























