ឯកឧត្ដម ហ៊ុន ម៉ានី ​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំជាមួយក្រសួងអប់រំយុវជននិងកីឡា


រាជធានី​ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​លើ​ការ​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ និង​គោល​នយោបាយ​ស្តី​ពី​សាលា​រៀន​ជំនាន់​ថ្មី ។

រសៀល​ថ្ងៃ​ចន្ទ ១២​កើត ខែកត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨