សៀវភៅនិយាយអំពីការតស៊ូរបស់សម្ដេចពញាចក្រី ហេង សំរិន ដើម្បីការ​រស់រាន់មានជីវិតរបស់ពលរដ្ឋខ្មែរ ​នឹងត្រូវផ្សព្វផ្សាយនៅសប្ដាហ៍ក្រោយនេះ


រដ្ឋសភា នឹងសម្ពោធផ្សព្វផ្សាយសៀវភៅ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា «ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា ដែលអង្គភាព ទទួលបាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសម្ដេចពញាចក្រី ហេង សំរិន។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖