សូមពលរដ្ឋខ្មែរចូលរួមអបអរសាទរទាំងអស់គ្នា! ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាផ្លូវការហើយនៅថ្ងៃនេះ


នៅទីបំផុត! អ្វីដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ​ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «​កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ​ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»

សូមជម្រាបថា ប្រធានបទនៃការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយកាលពីពេលកន្លងទៅ ក៏ធ្លាប់មានការផ្ទុះប្រតិកម្មច្រើននៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយផងដែររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋថៃ ក្នុងការទាមទារលើម្ចាស់ ជាម្ចាស់កម្មសិទ្ធិ​សម្បត្តិវប្បធម៌មួយនេះ៕