សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើត ក្រុមការងារ រៀបចំខ្លឹមសារនៃកិច្ចប្រជុំ ពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម និងសាលដីការស្ថាពរ


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារ រៀបចំខ្លឹមសារនៃកិច្ចប្រជុំ ពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម និងសាលដីការស្ថាពរ។ នេះបើយោងតាមសេចក្តីសម្រេចចំថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រុមក្រុមការងារ រៀបចំខ្លឹមសារនៃកិច្ចប្រជុំ ពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម និងសាលដីការស្ថាពរ ដែលមានសមាជិក១១រូបនេះ ត្រូវមានតួនាទីពិសេស គឺ ក្រោយរៀបចំឯកសារត្រូវដាកឆ្លងសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យ និងសម្រេច ក្រោយពីខ្លួនបានបំពេញកិច្ចការរៀបចំតាក់តែង ចងក្រង ឯកសារពាក់ព័ន្ធដល់ដំណើរការនៃកិច្ចប្រជុំក្នុងគោលដៅពិនិតនីតិវិធីសាលាជម្រះក្តី៕