ជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង Meeting with the Hong Kong Trade Development Council


ថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីពិសាអាហារពេលល្ងាច ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង ដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ខាងត្បូង។

តាមរយៈការសម្ដែងការកោតសរសើរចំពោះប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ និងការដាក់ទុនវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ដែលបានធ្វើការវិនិយោគពីបរទេសមានការកើនឡើងនៅកម្ពុជា។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានកត់សម្គាល់អំពី កាលានុវត្តភាពជាច្រើនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀត ខណៈពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននាពេលបច្ចុប្បន្ន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ទីក្រុងហុងកុង ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការវិនិយោគពីវិស័យឯកជនរបស់ទីក្រុងហុងកុង និងប្រជាជនកម្ពុជា៕

On November 29th, 2018 at a dinner reception, Senior Minister Sun Chanthol met with a delegation from the Hong Kong Trade Development Council (HKTDC), led by Mr. Peter Wong, Regional Director, South East Asia and South Asia, HKTDC.

Expressing his appreciation to the Chinese people for their support and investment in Cambodia’s infrastructure development, Minister Sun briefed the delegation on the country’s macroeconomic climate and political stability that has allowed for robust foreign investment in Cambodia.

The Senior Minister also noted many of the other infrastructure investment opportunities currently available in the growing economy and he encouraged HKTDC to strengthen their relationship with the Royal Government of Cambodia, a win-win for both private sector investment from Hong Kong and for the Cambodian people.