កិច្ចប្រជុំក្រុមការងារសិក្សាគម្រោងសិក្សាសមិទ្ខិភាពនិងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់និងប្រពន្ឋ័រំដោះទឹកក្នុងក្រុងសៀមរាប


នៅព្រឹកថ្ងៃពុធ១៣រោចខែកត្តិកឆ្នាំចសំរឹទ្ឋិស័កពស២៥៦២ត្រូវនិងថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨នៅបន្ទប់ប្រជុំលេខ១សាលាខេត្តសៀមរាបមានបើកកិច្ចប្រជុំដើម្បីសិក្សាគម្រោងសិក្សាសមិទ្ខិភាពនិងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់និងប្រព័ន្ឋរំដោះទឹកក្នុងក្រុងសៀមរាបក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តមហេង រត្នពិសិដ្ឋអគ្គនាយកនៃអគ្គនាយកដ្ខានសាធារណៈការនិងដឹកជញ្ជូនព្រមទាំងមានការចូលរួមពីលោកលោកស្រីមកពីមន្ទីរអង្គភាពជំនាញចំនួន៦០រូបផងដែរ។

លោក​ អភិបាលរងខេត្តបានសំណេះសំណាលនិងគាំទ្រគម្រោងសិក្សាសមិទ្ឋិភាពនិងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនបានធ្វើការសិក្សារួមគ្នាជាមួយក្រុមហ៊ុន Beijing Urban construction Group co.LTd ។