ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចាក់អង្រែ-ទន្លេបាសាក់ បានសាងសង់ និងបំពាក់ឧបករណ៍រួចរាល់ហើយ


ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចាក់អង្រែ-ទន្លេបាសាក់ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានទីតាំងនៅខាងក្រោយគណៈកម្មាធិការជាតិទន្លេមេគង្គ បានសាងសង់ និងបំពាក់ឧបករណ៍រួចរាល់ហើយ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៨ ។ ដំណើរការរបស់ស្ថានីយស្វ័យប្រវត្តិចាក់អង្រែ-ទន្លេបាសាក់នេះ តាមរយៈវេបសាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ដំណើរការចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ តទៅ ។