ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបទ្វេភាគីជាមួយសមភាគីរ៉ូម៉ានី


នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបទ្វេភាគីជាមួយសមភាគីរ៉ូម៉ានី ឯកឧត្តម Teodor MeleṢcanu រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជួបជាមួយ ឯកឧត្តម Viorel Ștefan ឧបនាយករដ្ឋមន្រ្តីរ៉ូម៉ានី អមដោយអាហារការងារថ្ងៃត្រង់។ កិច្ចចរចាផ្តោតជាសំខាន់លើការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យនានាដែលអាចអនុវត្តបាន និងមានផលប្រយោជន៍រួម។