ជំនួបពិភាក្សាជាមួយក្រុមហ៊ុន ASK Trade&Exhibitions Pvt. Ltd


នាព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ASK Trade&Exhibitions Pvt. Ltd ដែលដឹកនាំដោយ លោក​ Nandagopa K នាយកក្រុមហ៊ុន ASK Trade&Exhibitions Pvt. Ltd ។

គោលបំណងនៃជំនួបនេះ គឺលោក Nandagopa K ចង់ជម្រាបជូនពត៌មានអំពីគម្រោងរៀបចំពិព័រណ៌ទាក់ទងទៅនឹងផ្នែកតិចណូឡូជី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ឆ្នាំ២០១៩ ខាងមុខនេះ នៅមណ្ឈមណ្ឌល​ពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សានេះ លោក Nandagopa K បានស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការជួយផ្សព្វផ្សាយ និងអញ្ជើញសមាជិក-សមាជិការ សភាពាណិជ្ជកម្មកម្ពុជា់ចូលរួមក្នុងការតាំងពិព័រណ៍នេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្នុងការជួយគាំទ្រ និងសហការណ៍រៀបចំំនូវពិព័រណ៍នេះ។