ឯកឧត្តម ឯម​ ច័ន្ទមករា បានលើកឡើងថា កម្ពុជាបានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ជនមានពិការភាព បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៍ដោយ


ភ្នំពេញ)៖ ឯកឧត្តម ឯម​ ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិកា តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្ពុជាបានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ជនមានពិការភាព បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក៍ដោយ។

ឯកឧត្តម ឯម​ ច័ន្ទមករា បានបន្ថែមថា បញ្ហាប្រឈមទាំងនេះជំរុញឱ្យយើងទាំងអស់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់យើង ដើម្បីរក្សាមធ្យោបាយ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបើកឱកាសសម្រាប់ជនមានពិការភាពនៅកម្ពុជា តំបន់អាស៊ី និងសហគមន៍អន្តរជាតិ។ យើងត្រូវតែធានាថា ពាណិជ្ជករ ក្នុងតំបន់អាស៊ី ដែលពិការភាពត្រូវចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការពាណិជ្ជកម្មនិងការវិនិយោគ និងត្រូវបានលើកទឹកចិត្តឱ្យ បង្កើតសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីទទួលបានជោគជ័យភាព ដែលនឹងបង្កើតការងារ និងមុខរបរសម្រាប់ពួកគេ។

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងសន្និសីទអាស៊ីស្តីពី «លទ្ធភាពការងារសម្រាប់ជនមានពិការភាព Workability Asia” លើកទី១១ ឆ្នាំ២០១៨» រៀបចំឡើងនៅសណ្ឋគារសាន់វ៉េ ៕