ឆ្លើយតបចំពោះសំណើសុំចរចាដោះស្រាយនយោបាយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា ក្នុងពេលតុលាការកំពុងតែដំណើរការនីតិវិធីចំពោះមន្ត្រីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តិខុសច្បាប់ កំពុងជាប់ទោស ហើយដែលបានប្រព្រឹត្តបទល្មើសនោះ គឺមិនអាចជួបចរចាគ្នាបានទេ ដើម្បីកុំឲ្យជះឥទ្ធិពលដល់នីតិវិធីរបស់តុលាការ។
ទាក់ទិននឹងការប្រកាសរបស់ លោក សម រង្ស៊ី ថា នឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅមុនពេលបោះឆ្នោត ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា លោក សម រង្ស៊ី មានសាលក្រមផ្ដន្ទាទោសរួចទៅហើយ ដែលត្រូវជាប់ពន្ធនាគារ ២ឆ្នាំ និងបង់ប្រាក់ ៨លានរៀល ដូច្នេះមិនចាំបាច់ដោះដូរឡើយ ព្រោះលោកត្រូវតែទទួលទោសដដែល។ ម្យ៉ាងវិញទៀត នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដោះដូរអ្នកទោសនោះដែរ។
ឯកឧត្តម សុខ ឥសាន៖ ក្នុងពេលតុលាការកំពុងតែដំណើរការនីតិវិធីចំពោះមន្រ្តីដែលប្រព្រឹត្តិខុស គឺមិនអាចជួបចរចារគ្នាបានទេ
