លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច និងពុទ្ធបរិស័ទជាច្រើននាក់ទៀត ជាអ្នកផ្តើមបុណ្យបានអញ្ជើញចូលរួមសូត្រមន្ត “កឋិនទានសាមគ្គី” ដើម្បីដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំអស់ត្រីមាសក្នុងព័ទ្ធសីមា “វត្តលង្កា ព្រះកុសុមារាម” ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នេះ ដើម្បីប្រមូលបច្ច័យយកទៅកសាងទីសេនាសនសម្រាប់ព្រះសង្ឃគង់ ស្នាក់អាស្រ័យនិងរៀនសូត្រ។
នៅល្ងាចថ្ងៃដដែលក៏មានប្រារព្ធបទនមស្សការព្រះរតនត្រៃ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ដោយបាននិមន្តសម្តេចព្រះវ័នរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងធម៌ទេសនា ដើម្បីផ្សព្វផ្សាយព្រះធម៌ជូនដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមសណ្តាប់នាឱកាសនោះផងដែរ។