ឯកឧត្តម សុខ ឥសាន បានថ្លែងថា សមត្ថកិច្ចខ្លះសប្បាយរីករាយ នឹងទណ្ឌិតសម រង្ស៊ី ចូលមកក្នុងស្រុក


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា វិទ្យុអាស៊ីសេរីផ្សាយថា សមត្ថកិច្ចខ្លះសប្បាយរីករាយ នឹងទណ្ឌិតសម រង្ស៊ី ចូលមកក្នុងស្រុក ប៉ុន្តែការសប្បាយចិត្តនេះ ដើម្បីរងចាំចាប់ខ្លួនលោក សម រង្ស៊ីចូលពន្ធនាគារតែប៉ុណ្ណោះ។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ថា ការសប្បាយចិត្តចំពោះវត្តមានលោក សម រង្ស៊ី ដែលប្រកាសចូលស្រុកវិញ នាពេលខាងមុខនេះ របស់សមត្ថកិច្ចដើម្បីចាប់ខ្លួន ព្រោះទណ្ឌិត សម រង្ស៊ី ជាទណ្ឌិតដែលមានសាលក្រម និងដីការចាប់ខ្លួនរួចហើយ រង់ចាំតែឃើញអើតក្បាល មកអាល នឹងអនុវត្តដីការចាប់ខ្លួនភ្លាម ។

ឯកឧត្តមបញ្ជាក់ថា “ដូច្នេះសមត្ថកិច្ចពិត ជាសប្បាយចិត្តនៅពេលបានលឺថា ទណ្ឌិតរូបនេះ ចូលមកក្នុងស្រុក ហើយរងចំាមើលវត្តមានសម រង្ស៊ី គ្រប់ពេលមិនឲ្យទណ្ឌិតនេះ ខកបំណងឡើយ” ៕