ឯកឧត្ដម សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូមកពីវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ


រសៀលថ្ងៃសុក្រ ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូមកពីវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ដើម្បីស្ដាប់បទបង្ហាញអំពីការវិភាគគោលនយោបាយនៃគម្រោង លើកកម្ពស់សិទ្ធិ សម្លេង ជម្រើស និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ទាក់ទិនទៅនិងការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ៕