ការជួសជុលគ្រលុកសំបុកផ្លូវក្នុងខណ្ឌ៤ក្នុងក្រុង


យោងតាមណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះការជួសជុលគ្រលុកសំបុកផ្លូវក្នុងខណ្ឌ៤ក្នុងក្រុង (ខណ្ឌចំការមន ៧មករា ទួលគោក ដូនពេញ) គិតត្រឹមថ្ងៃនេះសម្រេចបាន ៩០%រួចហើយ នៅសល់គ្រលុកតិចតួចប៉ុណ្ណោះ ដែលយើងកំពុងជួសជុលចំនួន ៦ក្រុម និងក៏មានក្រុមការងារអ៊ុតកៅស៊ូផ្លូវថ្មីចំនួន ២៣ខ្សែក៏បាននិងកំពុងចាប់ផ្តើមផង។ ឯខណ្ឌជាយក្រុង យើងមានក្រុមជួសជុលផ្លូវបេតុង ១ក្រុម ហើយយើងនឹងបង្កើនអោយដល់ ៤ក្រុមឆាប់ៗនេះ។
ថ្ងៃនេះ ក្រុមការងារចុះជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ ១៣៨ ២០៤ ៣០៦ ៤០០ ១៨០០ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវបេតុងអង្គតាមិញ វត្តភ្នំ។