ម៉ាស៊ីនបូមទឹកខ្នាតមធ្យមសរុបចំនួន ០៤ គ្រឿង ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដំណើរការបូមទឹកពីស្ទឹងមង្គលបូរី ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវត្រូវការទឹកប្រមាណ ៣២០ ហិកតា នៅក្នុងឃុំគោកបល្ល័ង្ក និងឃុំសំបួរ ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ ។
ការអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខាងលើ ធ្វើឡើងនៅលើ ០២ ទីតាំង ដោយក្នុងនោះ ៖
– ទីតាំងទី ១ ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៣ គ្រឿង នៅចំណុចភូមិតាសល់ ឃុំគោកបល្ល័ង្ក ។
– ទីតាំងទី ២ ប្រើប្រាស់ម៉ាស៊ីន ចំនួន ០១ គ្រឿង នៅចំណុចភូមិឆ្នើមមាស ឃុំសំបួរ ។