ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឺក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះ ៖
១- ពិនិត្យមើលទីតាំងស្រូវប្រាំងដែលប្រឈមនឹងការខ្វះទឹកនាពេលខាងមុខ និងកំពុងរងផលប៉ះពាល់ នៅឃុំអន្សាក្រង មានចំនួន ១០/១១ ភូមិ ដែលរងផលប៉ះពាល់ ៦៥៥ ហិកតា ។
២- ពិនិត្យមើលប្រភពទឹកអាងទឹក៣០កញ្ញា ឃើញថាមានលទ្ធភាពអាចបូមយកទៅជួយសង្រោះស្រូវ នៅឃុំអន្សាក្រងដែលរងផលប៉ះពាល់ ៦៥៥ ហិកតា ដោយយកដីច្រកបាវធ្វើជាទំនប់កាត់ស្ទឹង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ។
៣- ពិនិត្យស្រូវប្រាំងនៅសានគរ យកប្រភពទឹកពីស្ទឹងព្រៃប្រស់ មកស្រោចស្រពបាន តែត្រូវធ្វើការបូមពីរត ។
ក្រមការងារបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបន្តយកចិត្តទុកដាក់ តាមដានស្ថានភាពទឹក, ត្រៀមម៉ាស៊ីនបូមទឹក , សំភារៈផ្សេងៗ សម្រាប់ជួយសង្រ្គោះស្រូវប្រាំង ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកនៅអាងទឹក៣០កញ្ញា ដោយសារកសិករមាន