ក្រុមការងារបណ្តាញយុវជននៃក្រសួងកិច្ចការនារីបានរៀបចំនូវវេទិការជជែកពិភាក្សាស្តីពី “សមភាពយេនឌ័រក្នុងវិស័យអាទិភាពរបស់នារីរតនៈទី៤”


នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារបណ្តាញយុវជននៃក្រសួងកិច្ចការនារីបានរៀបចំនូវវេទិការជជែកពិភាក្សាស្តីពី “សមភាពយេនឌ័រក្នុងវិស័យអាទិភាពរបស់នារីរតនៈទី៤” នៅទីស្តីការក្រសួងកិច្ចការនារី។ វេទិការនេះ គឺពិភាក្សាទៅលើប្រធានបទចំនួន៣ គឺ ១. សមភាពយេនឌ័រក្នុងវិស័យអប់រំ ២. សមភាពយេនឌ័រក្នុងវិស័យសុខភាព ៣. សមភាពយេនឌ័រក្នុងការធ្វើសេចក្តីសម្រេច និងភាពជាអ្នកដឹកនាំដែលមាននិស្សិតមកពីសាកលវិទ្យាល័យចំនួន៦ មកធ្វើវាគ្មិនក្នុងកម្មវិធីនេះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាជាតិគ្រប់គ្រង និងសាកលវិទ្យាល័យមេគង្គកម្ពុជា។