រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញបើកកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើផែនការ កិច្ចសហប្រតិបត្តិការ ឆ្នាំ ២០១៩ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រព្រឹត្តឡើងនៅវិមានមិត្តភាព រាជធានីភ្នំពេញ។