ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ពានរង្វាន់ស៥ ប្រចាំឆ្នាំ២០១៨


ថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ពានរង្វាន់ស៥ ប្រចាំឆ្នាំ២០១៨ ដល់សហគ្រាសឆ្នើមចំនួន៤ និងសហគ្រាសដែលបានទទួលវិញ្ញាបនបត្រចំនួន៨ នៅសាលប្រជុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។