នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នឹងដឹកនាំក្រុមការងារសាងសង់ និងសម្ពោធវិមានឈ្នះឈ្នះ រៀបចំពិធីក្រុងពលីតាមប្រពៃណីខ្មែរ នៅវិមានឈ្នះឈ្នះ មុនថ្ងៃសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃស្អែក។
ពិធីក្រុងពលីសុំសេរីសួរស្តីជ័យមង្គលនេះ ធ្វើឡើងក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាលផែនអង្គភាព យ៉ាងច្រើនកុះករ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ កម្ពុជានឹងរៀបចំអបអរសាទរសំណង់ជាប្រវត្តិសាស្ត្រ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយបើកឱ្យសាធារណជនទូទៅចូលទស្សនាដោយសេរីផងដែរ៕