នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសម្រេច ចំពោះសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។
បន្ទាប់ពីបានពិភាក្សាលើរបៀបវារៈខាងលើនេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាសំណើរបស់ក្រុមតំណាងរាស្រ្ត ហត្ថលេខីចំនួន៥៩រូប ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃនេះ៖