ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំតុបតែងស្ដង់ពិព័រណ៌សមិទ្ធផលខេត្តព្រះវិហារ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំតុបតែងស្ដង់ពិព័រណ៌សមិទ្ធផលខេត្តព្រះវិហារ ដែលបានដាក់ចូលរួមក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨នេះ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល​ ។