រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី០៣ ខែមករា ដើម្បីបោះឆ្នោតអនុម័តច្បាប់ចំនួន២


បន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភា បានសម្រេចបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីអនុម័តលើច្បាប់ចំនួន២។

របៀបវារៈ២នោះរួមមាន៖

១៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២៖ សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕