សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលពិនិត្យ និងផ្តល់អគារសិក្សា នៅក្រុងប៉ោយប៉ែត្រ និងក្រុងសេរីសោភ័ណ ចំនួន ០៥សាលា


ក្នុងដំណើរវិលត្រឡប់ចូលក្រុងភ្នំពេញ បន្ទាប់ពីបានបញ្ចប់បេសកកម្មចុះត្រួតពិនិត្យសមិទ្ធផលនានា និងជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទិសពាយ័ព្យនៃប្រទេសមក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរ កាត់តាមខេត្តបន្ទាយមានជ័យ ហើយបានអញ្ជើញចូលពិនិត្យ និងផ្តល់ អគារសិក្សានៅក្រុងប៉ោយប៉ែតចំនួន ០២សាលា រួមមាន សាលាបឋមសិក្សាស្រះត្រាច និងវិទ្យាល័យកូប ស្ថិតក្នុង ក្រុងប៉ោយប៉ែត និងនៅក្រុងសេរីសោភ័ណ្ឌ ចំនួន ០៣សាលា រួមមាន វិទ្យាល័យអូរអំបិល វិទ្យាល័យសម្តេចឪ និងវិទ្យាល័យខ្លាកូន។

304

305

306

307

308

309

3101