នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាលសិករនៅស្រុកកំពង់សៀម និងស្រុកចំការលើ។ តាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថានៅទូទាំងស្រុកកំពង់សៀមមានផ្ទៃដីចំការប៊ិះគក់សរុបចំនួន ១៤៥ហត អាចទទួលបានទិន្នផល ២.៥-៣តោនក្នុង១ហត លក់បានតម្លៃ ៩០០ រៀលក្នុង១គីឡូ។ បន្ទាប់ពីប្រមូលផលរួច កសិករធ្វើដីហាលទុករង់ចាំដើមរដូវរស្សាទើបដាំដំណាំពោតបានមួយលើកទៀត ករណីនេះប្រសិនបើលក្ខខណ្ឌអាកាសធាតុអំណោយផល ដំណាំដុះលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ ធ្វើឲ្យចំណូលគ្រួសារកើនឡើង។